បាត់ដំបង
៖ យ៉ាងហោចណាស់០២នាក់ម្តាយនិងកូនប្រុសរងរបួសធ្ងន់
ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅវេលាម៉ោង ១៣និង១៣នាទី
ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ
សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក HONDA CLICK ពណ៌សមួយគ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1AE-3519 បើកបរដោយបុរសម្នាក់
និងអ្នករួមដំណើរជាម្តាយម្នាក់ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកYAMAHAពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1U-4338
បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត
(ឆ្វែលរង្វង់មូល)ក៏ជ្រុលទៅបុកប៉ះពេញទំហឹងបណ្តាលអោយភាគីខាងម្តាយនិងកូនរងរបួ.សធ្ង.ន់ស្រាលតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុ ដោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងផងដែរ ៕
ដោយ ៖
សាលី


