ក្មេងសិស្សសាលា០២នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ក្មេងសិស្សសាលា០២នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

បាត់ដំបង ៖ ក្មេងសិស្សសាលា០២នាក់បានរងរបួ.សធ្ង.ន់ និងម្នាក់ទៀតស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យក្រោយជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលទៅទាក់ដៃចង្កូតម៉ូតូ០១គ្រឿងផ្សេងទៀតបណ្តាលអោយដួលអូសទៅបុកផើងផ្កានិងរបងសាលានៅវេលាម៉ោង ០៩និង១០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវរ៉បស្ទឹងសង្កែ ខាងជើងស្ពានអ៊ុត្តរ ស្ថិតក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AQ-8024 បើកបរដោយក្មេងប្រុសសិស្សសាលាម្នាក់ និងអ្នករួមដំណើរ០២នាក់ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានឡើងវ៉ាជែងរថយន្ត០១គ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទាក់ដៃចង្កូតម៉ូតូមួយគ្រឿងផ្សេងទៀតក៏ដួលអូសទៅបុកផើងផ្កា និងរបងសាលា បណ្តាលអោយបោកក្បាលរងរបួសធ្ងន់០៣នាក់ ក្រោយមក០១នាក់បានស្លា.ប់ពេលបញ្ចូនទៅមន្ទីរពេទ្យចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតបានគេចខ្លួនបាត់ស្រមោល។

 

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ ចំណែកមធ្យោបាយម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ៕




ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post