ជាងតបណ្តាញខ្សែអ៊ីនធឺណិតម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ជាងតបណ្តាញខ្សែអ៊ីនធឺណិតម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

បាត់ដំបង ៖ ព្រោះតែវិបត្តិផ្លូវចិត្តជាងតបណ្តាញខ្សែអ៊ីនធឺណិតម្នាក់ បានសម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

 

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ថៃ រដ្ឋានិន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងអ៉ីនធឺណិត មានទីលំនៅផ្ទះលេខ១២៣ ក្រុមទី៥ ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែអ៉ីនធឺណិត (ខ្សែកាបអុបតិច) ចងកទៅនឹងដើមដង្កោ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មព្រោះតែមានវិបត្តិផ្លូវចិត្ត។

 

ក្រោយពីធ្វើការត្រួតពិនិត្យដោយជំនាញបច្ចេកទេសនៃអធិការដ្ឋាននគរបាលក្រុង និងក្រុមគ្រូពេទ្យរួចមក មន្ត្រីជំនាញសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតដោយចងកពិតប្រាកដមែន បន្ទាប់មកសាកសពជនរងគ្រោះត្រូវបានមន្រ្តីជំនាញប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post