ឯកឧត្តម ព្រួញ រិទ្ធថា អំពាវនាវអោយបងប្អូនដែលកំពុងប្រើប្រាស់ម៉ូតូកង់បី មិនទាន់មានប័ណ្ណបើកបរសូមស្រូតមកចុះឈ្មោះនៅច្រកចេញចូលតែមួយសាលាខេត្តបាត់ដំបង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម ព្រួញ រិទ្ធថា អំពាវនាវអោយបងប្អូនដែលកំពុងប្រើប្រាស់ម៉ូតូកង់បី មិនទាន់មានប័ណ្ណបើកបរសូមស្រូតមកចុះឈ្មោះនៅច្រកចេញចូលតែមួយសាលាខេត្តបាត់ដំបង

បាត់ដំបង ៖ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមថ្មីចំនួន ២០នាក់ ដែលជាសមាជិកកង់បីខ្មែរសន្តិភាពបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអំពាវនាវទៅដល់បងប្អូនក្នុងខេត្តបាត់ដំបង ដែលកំពុងប្រើប្រាស់ម៉ូតូកង់បី ដែលមិនទាន់មានបណ្ណ័បើកបរ សូមស្រូតមកចុះឈ្មោះនៅច្រកចេញចូលតែមួយនៅសាលាខេត្តបាត់ដំបង។

ឯកឧត្តម ព្រួញ រិទ្ធថា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើនេះដែរ សិក្ខាកាមទាំងអស់ទទួលបាន ចំណេះដឹងបន្ថែមស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សុជីវធម៌ក្នុងការបើកបរ សិទ្ធិអាទិភាព និងសញ្ញាចរាចរណ៍ផ្លូវគោក និងប្រឡងយកប័ណ្ណបើកបរប្រភេទ "" ផងដែរ។

ឯកឧត្តមប្រធានបានបញ្ជាក់បន្ថែមថា សមាជិកកង់បីខ្មែរសន្តិភាពជិត ១០០០នាក់ហើយដែលមកប្រឡងទទួលយកប័ណ្ណបើកបរនេះ ហើយបងប្អូនក្នុងខេត្តបាត់ដំបង ដែលកំពុងប្រើប្រាស់ម៉ូតូកង់បីដែលមិនទាន់មានប័ណ្ណបើកបរ សូមស្រូតមកចុះឈ្មោះនៅច្រកចេញចូលតែមួយនៅសាលាខេត្តបាត់ដំបង ៕






ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post