លោកជំទាវបណ្ឌិត បាន ស្រីមុំ បន្តដឹកនាំចុះធ្វើរដ្ឋបាលត្រួតពិនិត្យ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំបង្រ្កាបបទល្មើស Online Scams
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

លោកជំទាវបណ្ឌិត បាន ស្រីមុំ បន្តដឹកនាំចុះធ្វើរដ្ឋបាលត្រួតពិនិត្យ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំបង្រ្កាបបទល្មើស Online Scams

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត  បាន ស្រីមុំ អ ភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦បានដឹកនាំសមត្ថកិច្ចចម្រុះសហការជាមួយព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យ នៅតាមទី តាំងស្នាក់ នៅប្រ មូល ផ្តុំ ស្ថិត នៅភូមិអូរ អិល ឃុំស្ទឹ ងកាច់ស្រុកសា លាក្រៅ ខេត្តប៉ៃលិន ដោយធ្វើកា រឃាត់ខ្លួនជន ជាតិចិន បានចំនួន ០៧នាក់  និងវត្ថុតា ងមួយចំ នួនដែល សង្ស័យ មាន លួចបង្កប់ បទល្មើសបច្ចេកវិទ្យា (Online Scams) ដើម្បីអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣អនក្រ.បកចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ រប ស់រាជរដ្ឋាភិបា លកម្ពុជាក្នុងការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជា ពលរដ្ឋនៅទូ ទាំងខេត្ត។

 

ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) របស់គណៈបញ្ជាការឯកភាពគឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និង សណ្តា ប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិ ត្យការតាំ ងទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ និងបង្ក្រា បសកម្មភាពជួ ញដូរមនុស្ស ជាពិ សេសបទល្មើសបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់។

 

ក្រោមគោលនយោ បាយ និងឆន្ទៈដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិ បាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តលច្បាប់ លើករ ណីឆ បោកតាមប្រព័ន្ធអនឡាញដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទា ទោស និងអនុវត្តនីតិវិធី បណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេស បានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោង ទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ ជាច្រើនករណី។

 

បន្ទាប់ពីកងកម្លាំងគណៈបញ្ចាការឯកភាពខេត្តប៉ៃលិន បន្តចុះពិនិត្យនៅតា មទីតាំងស្នាក់នៅ ប្រមូល ផ្តុំ បានរកឃើញទីតាំងមួយកន្លែង សង្ស័យមានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួន ជនជាតិចិនចំនួន ០៧នាក់ និងវត្ថុតាងមួយចំនួនរួមមាន ៖ កុំព្យូទ័រ ALL in ONE ចំនួន១៨គ្រឿង,MONITER ចំនួន ៤គ្រឿង, ទូរស័ព្ទដៃ ចំនួន ១៤៧ គ្រឿង, CPU ចំនួន ៣គ្រឿង, អាគុយទប់ ភ្លើង ចំនួន ២គ្រឿង, តុ ចំនួន ១១តុ, ស៊ីមស្មាត ចំនួន ១៣ស៊ីម, និងអត្តសញ្ញា ណប័ណ្ណជនជាតិចិន ចំនួន ១សន្លឹក ហើយសូមរំលឹកថាទីតាំងនេះកន្លងមក បានកាត់ផ្តា ច់ប្រព័ន្ធខ្សែកាបអុបទិចអ៊ីនធើណេត ប៉ុន្តែជនសង្ស័យបានប្រើប្រាស់ស៊ីមកាតជំនួសវិញ៕







Post a Comment (0)
Previous Post Next Post