ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៥៩គ្រួសារនៅស្រុកបាណន់ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៥៩គ្រួសារនៅស្រុកបាណន់ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម

បាត់ដំបង ៖ នៅរសៀលទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៥៩គ្រួសារ រស់នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដោយក្ដីនឹក រលឹកនិងក្តីអាណិតអាសូរជាទីបំផុតព្រមទាំងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូន ដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរដោយមិនប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

 

ឯកឧត្តមប្រធានបានបន្តថា រដូវវស្សាបានមកដល់ ដូចនេះពេលមានភ្លៀងធ្លាក់មកតែងមកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះអាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។

 

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ ,អង្ករ ២៥គីឡូក្រាម ,មី ០១កេស ,ទឹកត្រី០១យួរ ,ទឹកស៊ីអ៊ីវ០១យួរ ,ទឹកបរិសុទ្ធ០១កេស ,ត្រីខ១០កំប៉ុង ,ឃីត០១(មុង ក្រមា)ចំនួន០១ និងថវិកាមួយចំនួន ដោយឡែកគ្រួសាររងគ្រោះរលំទាំងស្រុកទទួលបានបន្ថែមសំពត់តង់០១ផងដែរ ៕







ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post