បាត់ដំបង
៖
កម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដែលមានលោកឧត្តមសេនីយ៍ត្រី
ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងជាបន្តបន្ទាប់ចំនួន០៤នាក់កាលពីថ្ងៃទី
២២-២៣ ខែ ឧសភា ឆ្នាំ ២០២៦ នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា
នៅវេលាម៉ោង ០១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
នៅចំណុចស្ថានីយ៍ប្រេង CALTEX ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
មានក្មេងទំនើង០២ក្រុម មានគ្នាប្រហែលជិត ២០នាក់ បានជិះម៉ូតូ ប្រហែល ១០គ្រឿង
ប្រដាប់ដោយ កាំបិត ដាវ ជិះម៉ូតូដេញកាប់គ្នារហូតដល់ក្នុងបរិវេណស្ថានីយ៍ប្រេង CALTEX
និងមុខបន្ទប់ទឹកក្បែរកន្លែងសន្តិសុខដេកយាម ដោយឃើញហេតុការដូច្នេះសន្តិសុខចេញពីមុងមកមើលក៏ស្រាប់តែត្រូវក្មេងទំនើងកាប់ត្រូវបណ្តាលឲរងរបួសដាច់ម្រាមមេដៃខាងស្តាំ
និងរបួសរយះកំភួនដៃស្តាំដល់ឆ្អឹងដេប្រហែល ២០ថ្នេរ ។
រហូតដល់ម៉ោង
០៣និង៣០នាទី ថ្ងៃដដែល នៅចំណុចខាងកើតវត្តសង្កែ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតន:
ក្រុងបាត់ដំបង ក្រុមក្មេងទំនើងដែលដេញកាប់គ្នាបណ្តាលឲសន្តិសុខរងរបួស
បានរួមគ្នាជាមួយក្រុមក្មេងទំនើង ០២ក្រុមផ្សេងទៀត សរុបទាំងអស់មានគ្នាប្រហែលជិត
២០នាក់ ប្រដាប់ដោយដាវ ០៤ដើម បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និង
វាយទៅលើជនរងគ្រោះចំនួន ០៣នាក់ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូបញ្ច្រាសទិសគ្នា
បណ្តាលឲជនរងគ្រោះម្នាក់រងរបួសចំក្បាលពីលើ រយះដេរ ១០ថ្នេរ និង រយះខ្នងដៃខាងស្តាំដេរ
០៧ថ្នេរ ។
ក្រោយកើតហេតុកម្លាំងជំនាញអាវុធហត្ថខេត្ត
បានបើកការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងចំនួន ០៤នាក់ជាបន្តបន្ទាប់
១/ឈ្មោះ ណាត សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង (អ្នកឌុប) ២/ឈ្មោះ
នេត្រ វឌ្ឍនា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអូរចារ
សង្កាត់អូរចារ ក្រុងបាត់ដំបង (ជាអ្នកឌុប) ៣/ឈ្មោះ ធី ភីណាន់ ភេទប្រុស អាយុ ១៩ឆ្នាំ
មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
(ជាអ្នកកាប់) ៤/ឈ្មោះ ផែត វីរះយុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ មុនរបរមិនពិតប្រាកដ
មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង
(ជាអ្នកឌុបបក្ខពួកគេចខ្លួនក្រោយកើតហេតុ) រួមជាមួយវត្ថុតាងទូរស័ព្ទ ០៤គ្រឿង ,ម៉ូតូ ០១គ្រឿង ។
ចំណែកបក្ខពួកក្មេងទំនើងផ្សេងដែលចូលរួមធ្វើសកម្មភាពកាប់ ចាក់ គ្នា ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត កំណត់អត្តសញ្ញាណបានអស់ហើយរង់ចាំចាប់ខ្លួននៅពេលក្រោយបន្តទៀត ៕
ដោយ ៖
សាលី


