មនុស្សជាង ២០នាក់បានស្លាប់និងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ ក្រឡាប់រថយន្តច្នៃនៅស្រុករតនមណ្ឌល
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មនុស្សជាង ២០នាក់បានស្លាប់និងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ ក្រឡាប់រថយន្តច្នៃនៅស្រុករតនមណ្ឌល

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០២បានស្លាប់ និង ២០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តច្នៃនៅវេលាម៉ោង ០៦និង៥០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងដោយរថយន្តច្នៃ០១គ្រឿង បើកបរដោយបុរសម្នាក់ដឹកកម្មករបេះស្វាយសរុប ២១នាក់ ទិសដៅពីលិចទៅកើត (ប៉ៃលិន.បាត់ដំបង) លុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាក់អឺជាមួយរថយន្តធុនធំ០១គ្រឿងបានបួងចង្កូតបណ្តាលអោយក្រឡាប់ខ្លួនឯងជាច្រើនត្រឡប់ភ្លាមៗនោះបណ្តាលអោយស្លាប់ម្នាក់ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែក២០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនអ្នករងរបួសទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកមធ្យោបាយសមត្ថកិច្ចយកមករក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារសាច់ញាតិយកទៅដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post