ហ៊ានណាស់រើសគ្រាប់យកដុតលេង បណ្តាលអោយផ្ទុះរបួសស្ទើរស្លាប់ស្ទើររស់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ហ៊ានណាស់រើសគ្រាប់យកដុតលេង បណ្តាលអោយផ្ទុះរបួសស្ទើរស្លាប់ស្ទើររស់

បាត់ដំបង ៖ យុវជនម្នាក់បានរងរបួសស្ទើរស្លាប់ស្ទើររស់ក្រោយរើសបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយគ្រាប់យកទៅដុតលេងបណ្តាលអោយផ្ទុះឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចវាលស្រែបឹងទុំយាន ស្ថិតក្នុងភូមិទួលស្នួល ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុយុវជនឈ្មោះ ឈាន ផៃ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្រុមទី១៤ ភូមិទួលស្នួល ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានទៅឃ្វាលគោនៅចំណុចវាលស្រែបឹងទុំយាន ក្នុងភូមិសាស្ត្រខាងលើ លុះក្រោយមកបានរើសគ្រាប់ប្រភេទ ៦០មីលីម៉ែត្រចំនួនមួយគ្រាប់យកមកដុតលេងក៏បណ្តាលឲ្យផ្ទុះឡើងរងរបួសធ្ងន់បាក់ជើង បាក់ដៃ  និងផ្ទៃមុខស្ទើរស្លាប់ស្ទើររស់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងឃុំបឹងខ្នារ ខេត្តពោធិ៍សាត់ ៕


ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post