សមត្ថកិច្ចឃាត់ខ្លួនបានហើយមនុស្សទំនើង០២ក្រុម ដែលបើកឆាកប្រយុទ្ធគ្នានៅរាត្រីទៀបភ្លឺកណ្តាលក្រុងបាត់ដដំបង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

សមត្ថកិច្ចឃាត់ខ្លួនបានហើយមនុស្សទំនើង០២ក្រុម ដែលបើកឆាកប្រយុទ្ធគ្នានៅរាត្រីទៀបភ្លឺកណ្តាលក្រុងបាត់ដដំបង

បាត់ដំបង ៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុ​លទិសដឹកនាំរបស់លោកឧត្តម​សេ​នី​យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញចុះធ្វើការបង្រ្កាបករណីហិ-ង្សាដោយចេតនា បង្កទំនាស់ដាក់គ្នាទៅវិញ​ទៅមក​ រវាងបុរសពីរក្រុមដោយធ្វើការនាំខ្លួនចំនួន ០៤នាក់។

 

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង០៤នាក់រួមមាន ៖ ១-ឈ្មោះ ម៉ី សុវណ្ណគីរី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកំពង់​ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង, ២-ឈ្មោះ អៀង ឧត្តមសុផានិត ភេទប្រុ​ស អាយុ២៥ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង, ៣-ឈ្មោះ វន សិលា ភេទប្រុស អា​យុ​២៨ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង, ៤-ឈ្មោះ ទឹម សំណាង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិទួល​តា​ឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

 

សមត្ថកិច្ចបានបញ្ជាក់ទៀតថា កាលពីវេលាម៉ោង០២​និង៣០នាទីរំលងអាធ្រាត្រនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១៩ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានករណីហិ-ង្សានេះកើត​ឡើង ដោយទំនាស់ពាក្យសំដីរវាងបុរស០២ក្រុមប្រដាប់ដោយដុំថ្មដាក់គ្នាទៅ​វិ​ញទៅមកបង្កឱ្យមានការភ្ញាក់​ផ្អើលទាំងកណ្តាលរាត្រីដល់ប្រជា​ពល​រដ្ឋនៅចំណុចកើតហេតុខាងលើ។

 

ក្រោយទទួលបានព័ត៌មាននេះ លោកអធិការនគរបាលក្រុងបានដឹកនាំទៅដល់កន្លែងកើតហេតុ តែក្រុមបង្កបានបំ​បែកគ្នាចាកចេញពីកន្លែងកើតហេតុ តែសមត្ថកិច្ចបន្តស្រាវជ្រាវរហូតឈានទៅនាំខ្លួនពួកគាត់ចំនួន០៤នាក់ក្នុងចំ​ណោមបក្សពួកផ្សេងទៀតដែលកំពុងគេចខ្លួន នាំមកកាន់អធិការដ្ឋាននគរ​បាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។

 

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានឱ្យដឹងថា ទាំងពីរក្រុមនេះបានទាស់ពាក្យសំដីដាក់គ្នារហូតឈានទៅប្រើហិ-ង្សាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលកណ្តាលក្រុងបាត់ដំបង ហើយពេលនេះនគរបាលក្រុងបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅអនុវត្តកំហុសតាមផ្លូវច្បាប់នៅសាលា​ដំបូងខេត្តបាត់ដំបង។

 

គួរបញ្ជាក់ជូនថានារាត្រីដដែលនេះ ក៏មានករណីហិ-ង្សាមួយទៀតកើត​ឡើ​ង នៅកណ្តាលក្រុងបាត់ដំបង បង្កឱ្យមានការភ្ញាក់ផ្អើលពីមហាជនដែលធ្វើដំណើរតាមដងផ្លូវ ដោយទិដ្ឋភាពនេះត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម ហើយមកដល់ពេលនេះ ក្រោមបទបញ្ជាដឹក​នាំរបស់លោកឧត្តមសេនីយទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចកំ​ណត់អត្តសញ្ញាណនៃគូរទំនាស់នោះបានហើយ  អាចឈានទៅនាំខ្លួនមកធ្វើការសាកសួរ និងចាត់វិធានការតាម​ច្បាប់ចំពោះករណីអាណាធិបតេយ្យកណ្តាលក្រុងបែបនេះ ៕






ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post