ឣាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឣាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម

បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០២៦ ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម ។

 

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា​ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ​ តុង ហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា  ក្រុងសិរីសោភ័ណ ស្តីពីករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅថ្ងៃដដែល ក្រោយពីទទួលបានបណ្ដឹងខាងលើលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ​ ហេង វិចិត្រ ភេទប្រុស អាយុ២៣ឆ្នាំ​ និងចាប់យកវត្ថុតាងនៃបទ។  លុះដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលបណ្ដឹងបន្ថែមរបស់ជនរងគ្រោះម្នាក់ទៀតឈ្មោះ​ ភេន សេងថៃ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅវត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្តីពីករណីបាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ចំនួន០១គ្រឿង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដែលប្រព្រឹត្តដោយជនសង្ស័យរូបនេះ ។

ក្រោយឃាត់ខ្លួន​ និងសាកសួរជនសង្ស័យបានឆ្លើយសារភាព រូបគេបានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ​ ឈ្មោះ​ តុង ហេង  និងបានធ្វើសកម្មភាពលួច(ម៉ូតូ) របស់ជនរងគ្រោះប្រាដកមែន និងបានយកម៉ូតូនោះទៅលក់ឱ្យឈ្មោះ ប៉ង់ ណាយ ហៅឌី ភេទប្រុស អាយុ៤១ឆ្នាំ ជាជាងជួសជុលម៉ូតូនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយយកលុយនោះដើរស៊ីចាយអស់ ។ បន្ទាប់ពីបានចម្លើយសារភាពកម្លាំងជំនាញ​ចុះប្រតិបត្តិការបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ​ ប៉ង់ ណាយ (ឌី) ព្រមទាំងចាប់យកវត្ថុតាងនៃបទល្មើស ហើយបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនផងដែរ។


ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ម៉ូតូកែច្នៃ ពុំស្គាល់ម៉ាក ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង,​ ម៉ូតូម៉ាកហុងដាឌ្រីម  ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩  គ្មានផ្លាកលេខ ចំនួន០១គ្រឿង (ប្រគល់ជូនរងគ្រោះវិញ),​កាំបិតប៉័ងតោ ចំនួន០១ដើម។


ក្រោយឃាត់ខ្លួន និងសាកសួរជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាករដើម្បីផ្តន្ទាទោសតាមច្បាប់ ។ ចំណែកម៉ូតូត្រូវបាន្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕




Post a Comment (0)
Previous Post Next Post