ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ និងក្មេងប្រុសស្រី០២នាក់រងរបួសធ្ងន់ ក្រោយជិះម៉ូតូទៅបុករថយន្តដែលកំពុងឈប់ចត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ និងក្មេងប្រុសស្រី០២នាក់រងរបួសធ្ងន់ ក្រោយជិះម៉ូតូទៅបុករថយន្តដែលកំពុងឈប់ចត

បាត់ដំបង ៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ និងក្មេងប្រុសស្រី០២នាក់រងរបួសធ្ងន់ក្រោយជិះម៉ូតូទៅបុកគូថរថយន្តដែលកំពុងឈប់ចតនៅវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១៨ ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តដឹកទំនិញពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ តាកែវ 3A-0045 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងបានឈប់ចតនៅលើចិញ្ចើមផ្លូវ ចំណែកម៉ូតូម៉ាកហុងដារឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AI-6602 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរក្មេងប្រុសស្រី០២នាក់ ទិសដៅស្របគ្នា បានជ្រុលមកបុកពីក្រោយពេញទំហឹងបណ្តាលអោយស្ត្រីអ្នកបើកបរបោកក្បាលស្លាប់ភ្លាមៗ និងអ្នករួមដំណើររងរបួសធ្ងន់។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅ ដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកបានវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបានដឹកយកអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post