ព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ
សហការមួយកម្លាំងអាវុធហត្ថខេត្ត
ធ្វើការបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើពេញប្រៀបដោយខុសច្បាប់
បន្ទាប់ពីសេចក្តីរាយការណ៍ពីលោកតាន់ គឹមសួរ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ចំណុចបង្គោលលេខ៧២
ស្ថិតនៅត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។
លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ
បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតែបន្តធ្វើឡើងយ៉ាងសកម្ម
ក្រោមការសហការយ៉ាងស្អិតរមួត រវាងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃឡង់
(ព្រៃឡង់) និងបន្ទាប់ពីទទួលបានការរាយការពី លោក តាន់ គីមសួរ ភ្លាម
លោកបានស្មើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ស្នើកម្លាំងអន្តរគមន៍ពីកងរាជអាវុធហត្ថ
និងកម្លាំងជំនាញបរិស្ថានបានធ្វើការដេញស្ទាក់ និងឃាត់ចាប់បានរថយន្តម៉ាក
សាំយ៉ុងចំនួន ១គ្រឿង ដែលបានលួចដឹកជញ្ជូនឈើពេញប្រៀប ចេញពីភូមិសាស្ត្រខេត្តព្រះវិហារ
ឆ្ពោះទៅកាន់ខេត្តកំពង់ធំ។
ក្នុងនោះដែរលោក មឿន សុភេទ បានថ្លែងអំណរគុណចំពោះលោក
តាន់ គីមសួរ
ដែលបានផ្តល់ព័ត៌មានជូនសមត្ថកិច្ចជំនាញទាន់ពេលវេលាចំពោះបទល្មើសធនធានធម្មជាតិ ។
សូមជម្រាបផងដែរថា មួយរយៈនេះគេសង្កេតឃើញមានក្រុមឈ្មួញបាននាំគ្នាលួចចូលទៅកាប់ឈើធំៗ ក្នុងតំបន់អភិរក្សសត្វព្រៃព្រះរកា ដើម្បីដឹកយកទៅចែកចាយ ហើយក៏ត្រូវបានមន្ត្រីជំនាញបង្ក្រាបបានមួយចំនួន ផងដែរ ។ តែទោះជាយ៉ាងនេះក្តី ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ បានស្នើដល់សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់មេត្តាចាត់វិធានការបង្ក្រាបឲ្យបានតឹងតែង តម្លាភាព ផងព្រោះព្រៃព្រះរកា អាចនឹងរងការកាប់បំផ្លាញចាថ្នូរនឹងលាភសក្ការៈ។យោងតាមឯកសារបានបង្ហាញថា ព្រៃព្រះរកា មានផ្ទៃដីប្រមាណជា៩៦០០០ហិចតា ស្ថិតក្នុងទឹកដីស្រុកជាំក្សាន្ត, ស្រុកឆែប និងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ ៕
ដោយ ៖ រ៉ាស៊ី





