បន្ទាយមានជ័យ ៖ ជនសង្ស័យ៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់
នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន
និងបញ្ជូនទៅតុលាការពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម ។
លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
និងក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត
ស្នងការរងផែនការងារព្រហ្មទណទណ្ឌ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កម្លាំងផែនព្រហ្មទណ្ឌ
បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ
ចំនួន៨នាក់ ពាក់ព័ន្ធករណីលួចកាច់សោកម៉ូតូ និងទទួលផលចោរកម្ម ។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង
១.ម៉ូតូម៉ាកស្កុបពី ពណ៌ទឹកក្រូច ចំនួន០១គ្រឿង គ្មានស្លាកលេខ (ម៉ូតូជនរងគ្រោះ)។
២.ម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ អត់ស្លាកលេខចំនួន០១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ
ជនសង្ស័យទាំង០៨នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស
ចែកចាយនិងប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន ។ ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញ
កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ចំណែកម៉ូតូរបស់ជនរងគ្រោះ
ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕





