បាត់ដំបង ៖ ស្ត្រីម្នាក់ដែលក្រុមគ្រួសារអះអាងថាជាមនុស្សមានជំងឺស្កន់ជាន់ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតទឹកស្ទឹងសង្កែបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង
១៥និង០០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចខាងក្រោមស្ពានរថភ្លើង
ស្ថិតក្នុងក្រុមទី០១ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
សាកសពជនរងគ្រោះមានឈ្មោះ សើម ចាន់ធី ភេទស្រី អាយុ
៣៩ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅក្នុងឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង
ជាមនុស្សមានជម្ងឺស្កន់ជាន់ ហើយសង្ស័យចុះងូតទឹកក៏បណ្តាលអោយលង់ស្លាប់តែម្តង។
ហើយក្រោយពីធ្វើការត្រួតពិនិត្យដោយជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមគ្រូពេទ្យរួចមក សន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី



