អង្គការទស្សនៈពិភពលោក ដាក់ដំណើរកាគម្រោងសេវាគ្របដណ្ដប់ទឹកស្អាត និងអនាម័យជាសកល នៅតំបន់អភិវឌ្ឍន៍ស្រុកភ្នំស្រុក
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អង្គការទស្សនៈពិភពលោក ដាក់ដំណើរកាគម្រោងសេវាគ្របដណ្ដប់ទឹកស្អាត និងអនាម័យជាសកល នៅតំបន់អភិវឌ្ឍន៍ស្រុកភ្នំស្រុក

បន្ទាយមានជ័យ ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ពោធការដាក់ឲ្យដំណើរការគម្រោងសេវាគ្របដណ្ដប់ទឹកស្អាត និងអនាម័យជាសកល តំបន់អភិវឌ្ឍន៍ស្រុកភ្នំស្រុកកាលពីព្រឹកថ្ងៃអង្គារ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការចូលរួមពីតំណាងរដ្ឋរដ្ឋបាលខេត្តបន្ទាយមានជ័យនិង តំណាងអង្គការទស្សនៈពិភពលោកអន្តរជាតិ.កម្ពុជា ព្រមទាំងអស់លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នឯកជននិងគណៈកម្មការគ្រប់គ្រងទឹក ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ។

 

លោក ឈន តុលា ប្រធានប្រតិបត្តិប្រចាំខេត្តបន្ទាយមានជ័យ សៀមរាបនៃអង្គការទស្សនៈពិភពលោកបានបានមានប្រសាសន៍ថា អង្គការទស្សនៈពិភពលោក គឺជាអង្គការមនុស្សធម៌ឈានមុខគេមួយ បាននឹងកំពុង បំពេញរបសកកម្មរបស់ ខ្លួនក្នុងប្រទេសចំនួនជិត១០០ ដើម្បីជួយធ្វើឲ្យជីវិតកុមារងាយរងគ្រោះបានប្រសើរឡើង។ ក្នុងអំឡុងជាង៧០ឆ្នាំមកនេះ យើងបានធ្វើការជាដៃគូរជុំវិញពិភពលោក ដែលនាំមកនូវប្រសិទ្ធិភាពការងារកាន់តែប្រសើរឡើងសម្រាប់កុមារ ទទួលបានជីវិតពេញបរិបូរណ៍ និងនាំមកនូវកិច្ចការងារអភិវឌ្ឍន៍ប្រកបដោយចេរភាព។ ក្នុងសេចក្តីជឿជាក់ថា មនុស្សគ្រប់រូបពិតជាមានតំលៃ ដូច្នេះហើយ យើងធ្វើការជាមួយមនុស្សគ្រប់ទាំងអស់ ដោយ មិនប្រកាន់សាសនា ភេទ ជនជាតិ ឬ បក្សនយោបាយណាមួយនោះទេ។

 

លោកបានបញ្ជាក់ថា អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមអនុវត្តន៍គម្រោង អស់រយៈ ពេលជាង១៨ ឆ្នាំកន្លងមកហើយចាប់តាំងពីឆ្នាំ២០១០ ក្នុងស្រុកចំនួន៥គឺ ស្រុកមង្គលបូរី,ព្រះនេត្រព្រះ,ស្វាយចេក, ថ្មពួក និងស្រុកភ្នំស្រុក។

 

ថ្លែងក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកដឹងថា គម្រោងនេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការចូលរួមលើកកម្ពស់ វិស័យអនាម័យទឹកស្អាត តាមជនបទ និងឱ្យសម្រេចបាននៅគោលដៅអភិវឌ្ឍន៍ សហស្សវត្តកម្ពុជា២០៣០។

 

លោកបានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែ រក្សាសមិទ្ធផល ដែលទទួលបានថ្មីនេះ គម្រោងសេវាគ្របដណ្ដប់ទឹកស្អាត និងអនាម័យជាសកល និងថែទាំឱ្យបានគង់វង្សយូរអង្វែង ពិសេសត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការទស្សនៈពិភពលោក ដើម្បីបន្តការងារអភិវឌ្ឍន៍នៅក្នុងសហគមន៍ជានិរន្តរ៍ ៕









Post a Comment (0)
Previous Post Next Post