បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦
ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត
និងជាប្រធានគណបក្សមូលដ្ឋានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង
និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្តុលតាហែននិងឃុំឃ្លាំងមាស
ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាលនិងចែកសំលៀកបំពាក់ជូនប្រជាការពារចំនួន
១៥៣នាក់ នៅស្រុកបវេល។
ក្នុងជំនួបសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម ព្រួញ
រិទ្ធថា ក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខាងលើ ក៏បានថ្លែងអំណរគុណទៅដល់បងប្អូនប្រជាការពារទាំងអស់ដែលកន្លងមកបានចូលរួមចំណែកច្រើនជាមួយអាជ្ញាធរមូលដ្ឋាន
មិនថាពេលយប់ ឬពេលថ្ងៃ ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ
និងជនភៀសសឹកផងដែរ ជាពិសេសជួយសម្របសម្រួលចរាចរណ៍ផ្សេងៗនៅក្នុងមូលដ្ឋាន។
បន្ថែមពីនេះ ឯកឧត្តមក៏បានណែនាំទៅដល់ពួកគាត់អោយចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន
ជាពិសេសអាជ្ញាធរឃុំតែម្តង
ក្នុងការបង្ក្រាបទប់ស្កាត់កុំអោយមានក្មេងទំនើងនៅក្នុងមូលដ្ឋាន
បើទោះបីជាយើងមិនមានសិទ្ធិអំណាចជាមន្ត្រីនគរបាលយុត្តិធម៌
ប៉ុន្តែយើងមានសិទ្ធិចូលរួមសហការជាមួយអាជ្ញាធរដែនដីក្នុងការការពារសន្តិសុខនៅក្នុងមូលដ្ឋាននៅពេលដែលមេប៉ុស្តិ៍តម្រូវការ។
គួរបញ្ជាក់ផងដែរថា ប្រជាការពារទាំង ១៥៣នាក់ ក្រៅពីទទួលបានឯកសណ្ឋាន ក្នុងនោះក៏ទទួលបានអង្ករ ១០គីឡូក្រាម ,ទឹកសុទ្ធ ០១កេះ ,សារុង ០១ ,និងថវិការ ១០០០០រៀលផងដែរ ៕
ដោយ ៖ សាលី










