ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាសបើមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសស្នាក់នៅខុសច្បាប់ត្រូវផាកពិន័យដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាសបើមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសស្នាក់នៅខុសច្បាប់ត្រូវផាកពិន័យដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ

ប៉ោយប៉ែត ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បើម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

 

លោកបន្តថាម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនត្រូវអនុញ្ញាតឱ្យជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំដែលស្ថិតក្រោម ការទទួលខុសត្រូវរបស់ខ្លួនឡើយ។

 

ការថ្លែងដូចនេះក្នុងឧកាសប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជាទីតាំង រស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ។

 

សូមបញ្ជក់ថាតាមលោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនបរទេសស្នាក់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតមានចំនួន១២,២៤៩នាក់ ស្រី ៣,៦៩៤នាក់ ក្នុងនោះ  ស្នាក់នៅរយៈពេលវែងមានចំនួន ៩,៤១១នាក់ ស្រី ២.៧៨២នាក់ ស្មើនិង ៦៩សញ្ជាតិ, ស្នាក់នៅរយៈពេលខ្លីចំនួន ២,៨៣៨នាក់ ស្រី ៩០២នាក់ ស្មើនិង ៤៥សញ្ជាតិ ៕









Post a Comment (0)
Previous Post Next Post