បាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះផ្ទះ០១ខ្នង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្រុមទី៨ ស្ថិតក្នុងភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៧ម៉ែត្រ X ៩ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ក្រាលការ៉ូបាត បណ្ដាលអោយខូចខាតទ្រព្យសម្បត្តិទាំងស្រុងរួមមាន
៖ ទូរទស្សន៍ ចំនួន ០១ គ្រឿង, ទូរទឹកកក ចំនួន ០១ គ្រឿង, គ្រែឈើ ចំនួន ០២, កង្ហារ
ចំនួន ០៤ គ្រឿង, តុឈើ ចំនួន ០១,ទូរដាក់សម្លៀកបំពាក់ នឹង សម្លៀកបំពាក់មួយចំនួនធំ, ចិញ្ចៀនផ្លាកទីន
ចំនួន ០១ វង់,ឆេះលុយជាទឹកប្រាក់ ប្រហែល០៤លានរៀល ដែលមានម្ចាស់ឈ្មោះ ទន់ លីហោន
ភេទប្រុស អាយុ ៦៣ឆ្នាំ និងប្រពន្ធឈ្មោះ ស គឹមសាង អាយុ ៦០ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះមូលហេតុ គឺ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ៕
ដោយ ៖ សាលី

.jpg)

.jpg)
