មនុស្ស០២នាក់ បានលង់ទឹកស្លាប់ ក្នុងករណីពីរផ្សេងគ្នា
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មនុស្ស០២នាក់ បានលង់ទឹកស្លាប់ ក្នុងករណីពីរផ្សេងគ្នា

 

បាត់ដំបង ៖ យ៉ាងហោចណាស់យុវជនពិការម្នាក់និងក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ក្នុងករណីពីរផ្សេងគ្នាក្នុងថ្ងៃតែមួយ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ករណីទី០១បានកើតឡើងនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងក្រុមទី២ ភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជនរងគ្រោះមាមឈ្មោះ យ៉ន យ៉ាន ភេទប្រុស អាយុ ១៧ឆ្នាំ ជាជនពិការខ្វិនដៃជើងពីរកំណើត រស់នៅចំណុចកើតហេតុខាងលើ បានលង់ទឹកស្លាប់ ខណៈពេលដែលម្តាយទុកអោយនៅផ្ទះម្នាក់ឯង ដោយរវល់ទៅទិញម្ហូប។

ករណីទី០២បានកើតឡើងនៅវេលាម៉ោង០៩និង៤៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្រុមទី០១ ភូមិជីប៉ាង ឃុំឃាំងមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលក្មេងរងគ្រោះមានឈ្មោះ វីរៈ សិទ្ធិ ភេទប្រុស អាយុ ០៣ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានលង់ស្លាប់ខណៈពេលដែលម្តាយកំពុងរវល់ធ្វើម្ហូប។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ និងបានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕





ដោយ ៖ សាលី​

Post a Comment (0)
Previous Post Next Post