បាញ់សម្លាប់ប្រពន្ធជាជនភៀសឹក ពីតំបន់បឹងត្រកួន និងបាញ់សម្លាប់ខ្លួនតាមក្រោយ សង្ស័យភ្លើងប្រច័ណ្ឌ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

បាញ់សម្លាប់ប្រពន្ធជាជនភៀសឹក ពីតំបន់បឹងត្រកួន និងបាញ់សម្លាប់ខ្លួនតាមក្រោយ សង្ស័យភ្លើងប្រច័ណ្ឌ

 


ប៉ោយប៉ែត៖ សង្ស័យភ្លើងប្រច័ណ្ឌបុរសជាប្ដីន បាញ់សម្លាប់ប្រពន្ធជាជនភៀសសឹក ពីតំបន់បឹងត្រកួននិងបាញ់ខ្លួនឯងតាមក្រោយ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅឃុំអូរប្រាសាទ នៃផ្លូវទៅឃុំរហាតទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ជនបង្កជាប្ដីឈ្មោះ ឈុត លីងប៉ាវ អាយុ៣៣ឆ្នាំ មានទីលំនៅនៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានប្រើប្រាស់កាំភ្លើងម៉ាកឡុក បាញ់ចំនួនមួយគ្រាប់ ទៅលើស្ត្រីជាប្រពន្ធឈ្មោះ ហូ សុវ៉ាន់ណេត អាយុ៣០ឆ្នាំ មានទីលំនៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានភៀសសិត ពីការឈ្លានពានរបស់ថៃ មកមណ្ឌលសុវត្ថិភាពវត្តស្វាយថ្មីហៅវត្តតាហី ចំត្រង់ផ្គាមខាងឆ្វេង បណ្ដាលឱ្យស្លាប់ពេលដែលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ក្រោយពេលបញ្ជូនស្ត្រីជាប្រពន្ធ បុរសជាប្ដីក៏បានបាញ់សម្លាប់ខ្លួនមួយគ្រាប់ចំផ្គាម ត្រូវបានគេជួយសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យដូចគ្នា ។

 

ជុំវិញហេតុការណ៍បាញ់សម្លាប់ប្រពន្ធនិងសម្លាប់ខ្លួនឯងនេះ សមត្ថកិច្ចពុំទាន់បានសន្និដ្ឋានថា ជាករណីអ្វីប្រាកដនោះទេ ដោយកំពុងតែធ្វើការស្រាវជ្រាវទៅលើអាវុធ ដែលជនសង្ស័យជាប្ដីប្រើប្រាស់បាញ់សម្លាប់ប្រពន្ធនឹងខ្លួនឯង។ តែសមត្ថកិច្ចសង្ស័យថា ជាករណី ភ្លើងប្រចណ្ឌ ។  ព្រោះគូស្វាមីប្ដីប្រពន្ធនេះ បានគ្នាហើយមិនចុះសម្រុងនឹងគ្នាក៏បែកគ្នា លុះពេលដែលមានបញ្ហាសង្គ្រាមតាមព្រំដែនកើតឡើងស្ត្រីរងគ្រោះក៏បានភៀសសិតមកនៅវត្តភ្នំបន្ទាយនាង ហើយបុរសជាប្ដីក៏ធ្លាប់មកតាមរករឿងបង្កជាហឹង្សា ឲ្យរបួសរួចម្ដងហើយដែរ ក្រោយមកស្ត្រីក៏បានទៅលំនៅដ្ឋានវិញ និងបានត្រឡប់ភៀសសិតមកវិញម្ដងទៀត មកស្នាក់នៅវត្តតាហី និងបានឆ្លៀតមកធ្វើការនៅហាង នៃកន្លែងកើតហេតុខាងលើ ក៏បានផឹកស៊ីជាមួយប្ដីដែលជាជនបង្ក និងជាមួយអ្នកស្គាល់ស្រីប្រុសសរុបប៉ុន្មានជា ៥នាក់ ក៏មានការឈ្លោះប្រកែកគ្នាឈានទៅដល់ផ្ទុះអាវុធស្លាប់តែម្តង ។

បច្ចុប្បន្នសព្វស្ត្រីរងគ្រោះកំពុងតំកល់ធ្វើបុណ្យនៅវត្តតាហី រីឯបុរសជាប្ដីកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកមង្គលបុរី ៕





Post a Comment (0)
Previous Post Next Post