ពិធីផ្សព្វផ្សាយអនុសំវច្ចរៈ មហាសន្និបាតមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យ លើកទី៣៣
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ពិធីផ្សព្វផ្សាយអនុសំវច្ចរៈ មហាសន្និបាតមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យ លើកទី៣៣

 


បន្ទាយមានជ័យ ៖ ព្រះសង្ឃនិងគណៈកម្មាការវត្តទូទាំងខេត្តបន្ទាយមានជ័យ១០២០អង្គ/អ្នកបាននិមន្តនិងចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី ៣៣ ដែលប្រព្រឹត្តទៅពេគមួយថ្ងៃ ថ្ងៃទី២៩ ខែមករា នៅសាលប្រជុំនៃសាលាខេត្តបន្ទាយមានជ័យ ។

 

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី សម្ដេចសង្ឃនាយកទាំងពីរគណៈ និងមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម អ៊ុំរាត្រី អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីឲ្យមន្ទីរ   និងគណៈសង្ឃទាំងពីរគណៈ សហការ ជាមួយអាជ្ញាធរ ធ្វើយ៉ាងណាសម្របសម្រួលនិងជួយបង្កលក្ខណៈផ្សេងៗ នៅតាមវត្តអារាម ក្នុងអំឡុងពេលនៃសង្គ្រាមរយៈពេល ២១ថ្ងៃចាប់ពីថ្ងៃទី ៨ដល់ថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២៥ ដែលយោធាថៃបានរំលោភបំពានមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បងប្អូន ប្រជា ពលរដ្ឋ ភៀសសឹក ស្នាក់នៅតាមមណ្ឌល និងមានអារាមចំនួន ៧វត្ត ដែលទទួលរងផលប៉ះពាល់រួមមាន   ១ វត្តសុវណ្ណសិក្ខារាមព្រៃចាន់ ២ វត្តពុទ្ធិសីមាជោគជ័យ ៣ វត្តហេមវ័នបឹងត្រកួន ៤ វត្តខណ្ឌសីមារាមទំនប់ដាចល ៥ វត្តគិរីតេជោសែនជ័យភ្នំដី ៦ វត្តសិលារុក្ខារាម ៧ គិរី វនារាមល្បេីកស្វាយ និង បណ្តា ស្រុកក្រុង មួយចំនួនទៀត។

 

ព្រះសមណ :ញាណ ណាប់ម៉ឺន បាននិមន្តឡើងអានសង្ឃប្រកាស អនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៃគណ:សង្ឃព្រះពុទ្ធសាសនា រដ្ឋនៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារថា ដើម្បីចូលរួមចំណែកក្នុងការសម្រាលទុក្ខលំបាករបស់សង្គម មន្ត្រីសង្ឃគ្រប់ឋានានុក្រម និងព្រះសង្ឃទូទាំងប្រទេសដើម្បីចែករំលែកលើកិច្ចការមនុស្សធម៌ ក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក វីរៈ កងទ័ព និងវារៈនគរបាលជាតិខ្មែរ ដែលមានស្មារតីលះបង់ខ្ពស់ ក្នុងការការពារជាតិសំដៅបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលកំពុងមមាញឹកក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងបុព្វហេតុការពារសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីសម្រាប់ និងជាតិសាសនាព្រះមហាក្សត្រ។ ឯកឧត្តមអ៊ុំរាត្រីបានមានប្រសាសន៍ថា កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលមន្ទីរធម្មការនិងសាសនា និងគណៈសង្ឃទាំងពីរគណៈសម្រេចបាននាឆ្នាំកន្លងទៅ ។ ហើយជោគជ័យទាំងនេះ គឺពុំអាចកើតឡើងដោយចៃដន្យនោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែង រួមគ្នាឥតឈប់ឈរប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងនិងកិច្ចសហការរបស់គណៈសង្ឃទាំងពីរគណៈនិងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរធម្មការនិងសាសនា។ ឈរលើស្មារតីនេះឯកឧត្តមក៏បាន លើកទឹកព្រះទ័យ និងទឹកចិត្ត បន្តរក្សានូវស្មារតីសាមគ្គីភាពជាធ្លុងមួយរៀបចំនិងអនុវត្តផែនការថ្មីៗ ប្រកបដោយសង្គតិភាព សំដៅ លើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខដុមនីយកម្មសាសនាក្នុងសង្គមជាតិ ឲ្យរឹតតែប្រសើរឡើងជា ភិយ្យោភាព ៕











Post a Comment (0)
Previous Post Next Post