ប៉ៃលិន ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ នាថ្ងៃទី២០ មករា២០២៦នេះរបស់រដ្ឋបាលខេត្តប៉ៃលិនឯកឧត្តម អ៊ី ឈាន បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិនដែលមានលោកជំទាវបាន ស្រីមុំជាអភិបាល កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពនិងអាជ្ញាធរគ្រប់ថ្នាក់ដែលបានរួមចំណែកក្នុងការអភិវឌ្ឍខេត្តប៉ៃលិនឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តមបានសង្កត់ធ្ងន់លើចំណុច អាទិភាពមួយចំនួន
ដែលរដ្ឋបាលខេត្តត្រូវយកចិត្ត ទុកដាក់រួមមាន៖
សមត្ថកិច្ចជំនាញត្រូវធ្វើការតាមដានត្រួតពិនិត្យទៅលើទីតាំងសណ្ឋាគារ ផ្ទះសំណាក់
ផ្ទះជួល និងនៅតាមទីតាំងកាស៊ីណូ ឲ្យបានជាប់ជាប្រចាំ
ដើម្បីបង្ការសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញអនឡាញ
ការបង្ក្រាបបទល្មើសនានាដែលកើតមានឡើងនៅមូលដ្ឋាន ដូចជាការបង្ក្រាបក្មេងទំនើង
ការជួញដូរ ការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកនូវសារធាតុញៀនគ្រប់ប្រភេទ
ក្នុងការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ
ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយភាពជឿជាក់និងការទទួលខុសត្រូវ
បង្កើនការបណ្តុះបណ្តាល អភិវឌ្ឍ ធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសការជំរុញវិស័យ
អប់រំ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតប
ទៅនឹងការវិវត្តនៃសេដ្ឋកិច្ចទំនើប ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ
ដែលបង្កភាពវឹកវរក្នុងសង្គម បន្តពង្រឹងការគ្រប់គ្រងដីធ្លីឱ្យកាន់តែប្រសើរ
ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសោភ័ណ្ឌភាព
ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្តប៉ៃលិន។
លោកបានសម្តែងនូវសមានចិត្ត
និងគោរពយ៉ាងជ្រាលជ្រៅចំពោះវិញ្ញានក្ខន្ធ វីរ:កងទ័ព វីរ:នគរបាលជាតិ
ដែលបានល:បង់ជីវិតក្នុងការការពារ អធិបតេយ្យភាព និងបូរណភាពទឹកដី
នៅសមរភូមិជួរមុខគ្រប់ទីតាំងបើទោះបីជា ខេត្តប៉ៃលិន ដែលមានព្រំដែនជាមួយថៃ
៥៨.៣គីឡូម៉ែត្រ ពុំមានការប្រឈមមុខដោយកម្លាំងប្រដាប់អាវុធក៏ដោយ។
ជាមួយនិងការណែនាំដល់អាជ្ញាធរកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំថែរក្សាស្ថិរភាពនៅតាមតំបន់
ព្រំដែន ដោយត្រូវពង្រឹងពង្រីកទំនាក់ទំនងល្អ និងទំនុកចិត្តជាមួយអាជ្ញាធរ
និងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសជិតខាង រក្សាភាពអត់ធ្មត់
សំដៅបន្តប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ។
អង្គសន្និបាតក៏លើកទឹកចិត្ត តាមរយៈការបំពាក់គ្រឿងឥស្សរិយយស នឹងបានសរសើរជូនមន្ត្រីរាជការនៃរដ្ឋបាលខេត្តប៉ៃលិន ការប្រគល់ បណ្ណសរសើរនិងលិខិតថ្លែងអំណរគុណ ដល់រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ដែលបានទទួលជ័យលាភី ក្នុងការអនុវត្តភូមិ ឃុំមានសុវត្ថិភាព ព្រមទាំងបានប្រគល់ម៉ូតូចំនួន ៨គ្រឿង សម្រាប់សមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត អធិការក្រុង អធិការស្រុក ក្នុងការបំពេញភារកិច្ចចុះល្បាត ដើម្បីធានាសុវត្ថិភាពជូនជាពលរដ្ឋនៅមូលដ្ឋាន ៕











