សាធារណរដ្ឋកូរ៉េ ៖ ឯកឧត្តម
ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែមករា
ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Bernadette Therese C. Fernandez ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសាធារណរដ្ឋកូរ៉េ
នៅស្ថានទូតហ្វីលីពីនប្រចាំទីក្រុងសេអ៊ូល។
ក្នុងឱកាសនៃជំនួបនេះ
ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ
ដែលបានកើតឡើងនាពេលថ្មីៗកន្លងមកនេះ
ព្រមទាំងវិធានការផ្សេងៗក្នុងការរក្សាសុខសុវត្ថិភាពជូនប្រជាជននៃប្រទេសទាំងពីរដែលកំពុងរស់នៅ
និងបំរើការងារនៅប្រទេសកូរ៉េ។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរសំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបំពេញបេសកកម្មការទូតនៅប្រទេសកូរ៉េនេះ។



