បាត់ដំបង
៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន ៥នាក់បានរងរបួ.សធ្ង.ន់
ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅវេលាម៉ោង ១៤និង២០នាទី
ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចខាងជើងផ្សារវត្តតាមិម
ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក ហុងដា SCOOPY ពណ៌សមួយគ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1AW-8492 បើកបរដោយស្ត្រីម្នាក់
និងអ្នករួមដំណើរជាស្រី២នាក់ ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកWave
ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ1BR-5628
បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅស្របគ្នា
គេចពីរថយន្តដឹកសំរាមក៏ជ្រុលចង្កូតទៅបុកម៉ូតូខាងមុខពេញទំហឹងបណ្តាលអោយដួលរងរបួ.សធ្ង.ន់ស្រាលទាំង៥នាក់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ៖
សាលី


