បុរសម្នាក់ត្រូវបានរថយន្តមិនស្គាល់ម៉ាក បុកបណ្តាលអោយរងរបួ.សធ្ង.ន់ខណៈពេលកំពុងជិះម៉ូតូឆ្លងផ្លូវ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

បុរសម្នាក់ត្រូវបានរថយន្តមិនស្គាល់ម៉ាក បុកបណ្តាលអោយរងរបួ.សធ្ង.ន់ខណៈពេលកំពុងជិះម៉ូតូឆ្លងផ្លូវ

បាត់ដំបង ៖ បុរសម្នាក់ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកបណ្តាលអោយរងរបួ.សធ្ង.ន់ ខណៈពេលកំពុងជិះម៉ូតូឆ្លងផ្លូវនៅវេលាម៉ោង ៦និង០០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចផ្លូវបំបែកតាំងណាំសែ  ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1BA-9189 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង(ឆ្លងផ្លូវ) បន្ទាប់មកក៏មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបរទិសដៅពីកើតទៅលិចបានជ្រុលមកបុកពេញទំហឹងបណ្តាលអោយបុរសអ្នកបើកបរម៉ូតូរងរបួ.សធ្ង.ន់ ចំណែករថយន្តបន្តបើកគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានរថយន្តដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុចាត់ការតាមនីតិវិធី ៕



ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post