នគរបាលចរាចរណ៍ស្រុកសង្កែ ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

នគរបាលចរាចរណ៍ស្រុកសង្កែ ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវ

បាត់ដំបង ៖ កម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ បានចុះធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវ អំពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរ។

 

ក្នុងការចុះអប់រំនេះ កម្លាំងនគរបាលបានណែនាំដល់អ្នកបើកបរឱ្យគោរពសិទ្ធិអាទិភាព បើកបរតាមល្បឿនកំណត់ មិនបើកបរលើសល្បឿន មិនបើកបរទាំងមានជាតិស្រវឹង និងត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅពេលធ្វើដំណើរដោយម៉ូតូ ព្រមទាំងត្រូវប្រុងប្រយ័ត្ន និងគោរពស្លាកសញ្ញាចរាចរណ៍គ្រប់ពេលវេលា។

 

ជាមួយគ្នានេះលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ក៏បានចូលរួមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងមានស្មារតីយោគយល់អធ្យាស្រ័យគ្នា ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងរួមចំណែកកាត់បន្ថយការកើតមានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងមូលដ្ឋាន។

 

លោកបានបញ្ជាក់ថា សកម្មភាពអប់រំផ្សព្វផ្សាយនេះ គឺជាការចូលរួមរបស់កម្លាំងនគរបាលក្នុងការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋ សំដៅធានាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post