សមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ក្នុងករណីបោកគ្រាប់បែកនៅក្រុងប៉ោយប៉ែត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

សមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ក្នុងករណីបោកគ្រាប់បែកនៅក្រុងប៉ោយប៉ែត

ប៉ោយប៉ែត ៖ ករណីកាប់ប្លន់ និងបោកគ្រាប់បែក លើបុគ្គលិកក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតរបួស១នាក់ កាលពីនៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សមត្ថកិច្ចនគរបាលបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ជាបន្តបន្ទាប់ និងភ្លាមៗក្រោយធ្វើសកម្មភាព។


បើតាមលោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត បានអោយដឹងនៅព្រឹកថ្ងៃទី១៦នេះថា កាលពីយប់មិញមានក្មេងទំនើង១ក្រុម ជិះម៉ូតូធ្វើសកម្មភាពដេញកាប់និងគប់គ្រាប់បែកទៅលើបុគ្គ លិកក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតម្នាក់ ខណៈពេលធ្វើដំណើរតាមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅបញ្ជូនបន្តទៅមន្ទីពេទ្យ។


ក្រោយហេតុការភ្លាមៗ ដោយមានការបញ្ជាណែនាំពីលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងការចុះផ្ទាល់ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត បានចេញអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនជនសង្ស័យ១នាក់ នៅកន្លែងកើតហេតុ។ ក្រោយឃាត់ខ្លួនសាកសួរ សមត្ថកិច្ចបានបន្តឈានទៅឃាត់ខ្លួនបានជនសង្ស័យ៥នាក់ថែមទៀត សរុប៦នាក់ កំពុងអនុវត្តនីតិវិធី។

លោកមេប៉ុស្តិ៍បានបញ្ជក់ថា តាមការសន្និដ្ឋានបឋម ករណីក្មេងទំនើងគប់គ្រាប់បែកខាងលើ ជាករណីកាប់យកម៉ូតូពីជនរងគ្រោះ។


បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ចាប់ខ្លួនក្រុមក្មេងទំនើងដែលពាក់ព័ន្ធធ្វើសកម្មភាព គប់គ្រាប់បែកខាងលើបន្ថែមទៀត ៕







Post a Comment (0)
Previous Post Next Post