ខេត្តប៉ៃលិនអភិសេក រូបបដិមាព្រះវិស្ណុ និងឆ្មាំយាមទ្វារ ចំនួន៤ទីតាំង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ខេត្តប៉ៃលិនអភិសេក រូបបដិមាព្រះវិស្ណុ និងឆ្មាំយាមទ្វារ ចំនួន៤ទីតាំង

ប៉ៃលិន ៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញអភិសេក រូបបដិមាព្រះវិស្ណុ និងឆ្មាំយាមទ្វារ នៅបរិវេណទីតាំងច្រកទ្វារព្រំដែនអន្តរជាតិព្រំ, រង្វង់មូលវត្តអូរច្រា, មន្ទីរគណបក្សខេត្ត និងអគាររដ្ឋបាលខេត្ត។


លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ការដាក់តម្កល់រូបបដិមាព្រះវិស្ណុ និងឆ្មាំយាមទ្វារ គឺជាផ្នែកមួយនៃការរៀបចំសោភ័ណភាព និងលើកកម្ពស់បរិយាកាសវប្បធម៌នៅតាមទីសាធារណៈ និងក្នុងស្ថាប័ន ឱ្យកាន់តែមានភាពថ្លៃថ្នូរ និងស័ក្តិសម ជាពិសេសលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ក្នុងចូលរួមថែរក្សា និងលើកស្ទួយវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិ ដើម្បីធានាថាកេរដំណែលដ៏មានតម្លៃរបស់ ដូនតាត្រូវបានថែរក្សានិងបន្តទៅកាន់កូនចៅជំនាន់ ក្រោយ ព្រមទាំងបានបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ សិល្បៈ និងកេរដំណែល វប្បធម៌ ខ្មែរ។


ពិធីអភិសេករូបបដិមាព្រះវិស្ណុ និងឆ្មាំយាមទ្វារ ដែលធ្វើពីរូបធាតុពិសេសៗ ដូចជា ថ្មភ្នំ និង ថ្មកែវ គឺជាកិច្ចពិធីដ៏មានសារៈសំខាន់ និងឧឡារិកតាមបែបប្រពៃណីសាសនា (ព្រហ្មញ្ញសាសនា ឬហិណ្ឌូសាសនា) ព្រមទាំងមានការលាយឡំជាមួយនឹងទំនៀមទម្លាប់ព្រះពុទ្ធសាសនា ឬព្រាហ្មណាចារ្យនៅកម្ពុជា ដើម្បីបញ្ចូលព្រលឹង ថាមពល និងភាពស័ក្តិសិទ្ធិដល់រូបសំណាក មុននឹងដាក់តម្កល់គោរពបូជា ដោយមានកម្មវិធីជាបន្តបន្ទាប់ដូចជា ១-ការរៀបចំមណ្ឌល ឬអាសនៈ «តុបតែងលម្អទីតាំងតម្កល់រូបសំណាកដោយ គ្រឿងបូជា ផ្កាភ្ញី ទៀនធូប និងគ្រឿងក្រអូប», ២-ពិធីសូត្រធម៌បួងសួង (ហៅព្រលឹង ឬអភិសេក) «ដើម្បីសុំសេចក្តីសុខ និងអញ្ជើញព្រះវិញ្ញាណ ឬថាមពលទិព្វរបស់ព្រះវិស្ណុមកាឡាដំបង ឬសណ្ឋិតក្នុងរូបបដិមា», និង ៣-ការប្រោះព្រំ និងថ្វាយគ្រឿងទិព្វ «ព្រះសង្ឃ ឬព្រាហ្មណ៍ធ្វើពិធីស្វាធ្យាយមន្ត ប្រោះទឹកមន្តលើរូបបដិមា ព្រមទាំងការថ្វាយបង្គំគោរពបូជា ដើម្បីឱ្យបដិមានោះប្រកបដោយភាពស័ក្តិសិទ្ធិ»៕










Post a Comment (0)
Previous Post Next Post