ខេត្តប៉ៃលិនលែងកូនត្រីចម្រុះ និងមេពូជជិត ៣ម៉ឺនក្បាលអបអរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ខេត្តប៉ៃលិនលែងកូនត្រីចម្រុះ និងមេពូជជិត ៣ម៉ឺនក្បាលអបអរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦

ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិនបានលែងកូនត្រីចម្រុះ និងមេពូជជិត ៣០០០០ក្បាលនៅតំបន់ ការពារ និងអភិរក្សជលផល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦។

ពិធីនេះប្រព្រឹត្តទៅក្រោ មការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរូមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទី រអង្គភាព មន្រ្តីរាជការ ព្រះសង្ឃ អង្កការជាតិអន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹ ងថា សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ ត្រីដែលត្រូប្រលែងមានកូនត្រីពូជ៖ ត្រីឆ្ពិន ត្រីកាហែ ត្រីប្រា និងត្រីចម្រុះ ប្រមាណចំនួន ២៦០០០ក្បាល ចូលទៅក្នុងតំបន់ការពារ និងអភិរក្សជលផល ស្ថិតនៅភូមិភ្នំកុយ ឃុំសាលា ក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន។


លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ក្នុងស្ថានភាព នៃកំណើនតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាវិស័យអទិភាពមួយ ក្នុងនោះ អនុវិស័យជលផល នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែករក្សា និរន្តរភាពនៃកំណើនសេដ្ឋកិច្ចធានាសមធម៌ ធានាសុវត្ថិភាព សន្តិសុខ ស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទហើយក៏ជា បណ្តាញមួយនៃសុវត្ថិភាពសង្គម ដោយ សារត្រី និងវារីជាតិផ្សេងៗទៀតនៅ តែជាអាហារយ៉ាងសំខាន់មិនអាចខ្វះបានរបស់ប្រជាជនខ្មែរយើ ង បន្ទាប់ពីស្រូវ-អង្ករ។ 


លោកជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានស ម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគាំទ្រសកម្មភាពរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលបាននឹងកំពុងអនុវត្តដើម្បីពង្រឹងការគ្រប់គ្រងការអភិរក្ស និងការអភិវឌ្ឍធ នធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួមតាមរយៈ ទិវាមច្ឆជាតិ ១ កក្កដា រៀងរាល់ឆ្នាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការយកចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រងការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននិរន្តរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។នៅក្នុងឱកាសនោះ ផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានជំរុញដល់ខណ្ឌរដ្ឋបាលជលផល ត្រូវរៀបចំដាក់ស្លាកកន្លែងអភិរក្សជលផលឱ្យបានច្បាស់លាស់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងធ្វើសកម្មភាពគ្រប់គ្រងកន្លែងអភិរក្សជលផលឱ្យប្រកបដោយសុវត្ថិភាព ជាពិសេសរួមសហការគ្នាបង្ក្រាបបទល្មើសជលផល និងទប់ស្កាត់រាល់ការប្រើប្រាស់ឧបករណ៍ នេសាទដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិរបស់យើងឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយក្នុងនោះត្រូវខិតខំបំផុស និងគាំទ្រឱ្យប្រជាពលរដ្ឋធ្វើការចិញ្ចឹមត្រីជា លក្ខណៈគ្រួសារ និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យវិនិយោគលើការងារចិញ្ចឹមត្រី ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ព្រមទាំងធ្វើការ កែច្នៃរផលិតផលជលផលដើម្បីនាំចេញ ៕











Post a Comment (0)
Previous Post Next Post