បន្ទាយមានជ័យ
៖ ជនសង្ស័យជាជនជាតិថៃ ០៣នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។
លោកឧត្ដមសេនីយ៍ត្រី
ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍
ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម
សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
កម្លាំងការិយាល័យជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ
នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានអ្នកកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀន
កម្លាំងបានកំណត់គោលដៅឃ្លាំមើល រហូតឈានដល់ការចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនសង្ស័យជនជាតិថៃបានចំនួន០៣នាក់
នៅចំណុចផ្លូវសាធារណៈ ស្ថិតនៅភូមិក្បាលស្ពាន១ និងនៅបុរីដួងចាន់
ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមាន ៖ ១.ឈ្មោះ បរិវ៉េត ថងម៉ឺន ហៅម៉ុន ភេទប្រុស អាយុ២៦ឆ្នាំ
ជនជាតិថៃ, ២.ឈ្មោះ ជីរ៉ាក់សាក់ សារ៉ាក់រ៉ាត់ ហៅកេប ភេទប្រុសអាយុ៣១ឆ្នាំ
ជនជាតិថៃ, ៣.ឈ្មោះ ការ៉ាន់ កិនបូកែវ ហៅអូក ភេទប្រុសអាយុ៤៧ឆ្នាំ ជនជាតិថៃ ។ វត្ថុតាងដកហូតរួមមាន
៖ ក្បាល POD K ចំនួន១៧ថង់,
បារីអេឡិចត្រូនិច (វ៉េប) ចំនួន០៤ដើម ទូរស័ព្ទដៃ
ចំនួន០២គ្រឿង ។