អភិបាលខេត្តកំពង់ស្ពឺ រំពឹងថាយុវជនជំនាន់ក្រោយនិងមិនភ្លេចរបបអាវខ្មៅ(ប៉ុលពត) ហើយខិតខំថែរក្សាសន្តិភាពនិងសិក្សាប្រវត្តិសាស្ត្រដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អភិបាលខេត្តកំពង់ស្ពឺ រំពឹងថាយុវជនជំនាន់ក្រោយនិងមិនភ្លេចរបបអាវខ្មៅ(ប៉ុលពត) ហើយខិតខំថែរក្សាសន្តិភាពនិងសិក្សាប្រវត្តិសាស្ត្រដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានរំឭកដល់យុវជនជំនាន់ក្រោយកុំភ្លេចរបបអាវខ្មៅ(ប៉ុលពត) ហើយត្រូវខិតខំថែរក្សាសន្តិភាព និងសិក្សារៀនសូត្រពីវត្តិសាស្ត្រកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនបន្តទៀត។ការរំឭកបែបនេះ គ្រាដែលលោកដឹកនាំមន្ត្រីរាជការនៃមន្ទីរ អង្គភាពចំណុះ កងកម្លាំងទាំងបីប្រភេទ យុវជនសសយកខេត្តកំពង់ស្ពឺ ចូលរួមដាក់កម្រងផ្កាគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរជន វីរនារី ដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិនិងចូលរួមមីទ្ទិញរំឭកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុលពត ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ-កោះថ្មX16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថាខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦) គឺជាការរំលឹកដល់ការលះបង់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តក្នុងការស្វែងរកមាគ៌ារំដោះជាតិ និងសង្គ្រោះប្រជាជនកម្ពុជាចេញពីរបបយង់ឃ្នង ដោយពេលនោះគឺសម្តេចរួមនិងយុទ្ធមិត្តបានចាកចេញពីទឹកដីកំណើត ឆ្លងកាត់ឧបសគ្គរាប់ម៉ឺនជំពូក ដោយចាប់ផ្តើមពីភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបង្កើតចលនាតស៊ូរំដោះជាតិ រហូតឈានដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (២ ធ្នូ ១៩៧៨) និងការដួលរលំនៃរបប ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

លោកថា ថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា គឺជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត(១៧ មេសា ១៩៧៥-៧ មករា ១៩៧៩)និងជារបបដ៏ឃោរឃៅនិងខ្មៅងងឹតដែលបានសម្លាប់ប្រជាជនស្លូតត្រង់អស់ជាងបីលាននាក់។

អភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានបន្ថែមដោយគូសបញ្ជាក់ថាប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់សុទ្ធតែបានដឹងនិងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាមនិងទឹកភ្នែក។របបនេះបានកាប់សម្លាប់ បំផ្លិចបំផ្លាញ និងជម្លៀសប្រជាជនចេញពីទីលំនៅដោយបង្ខំ ព្រមទាំងបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម ដោយប្តូរបានមកវិញនូវបបរមួយវែកមានសុទ្ធតែទឹក។ មិនតែប៉ុណ្ណោះ ប្រជាជនកម្ពុជា ត្រូវបានស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ លោកបណ្ឌិតអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ ត្រូវ
ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់បែបយ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខបន្ថែមទៀត។









ដោយ ៖ ប៊ុត សារុន


Post a Comment (0)
Previous Post Next Post