បាត់ដំបង ៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ
ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត
និងជាប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត
និងសហការី
បានអញ្ជើញចូលរួមពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ពិធីនេះដែរប្រារព្ធធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥
ជិតរង្វង់មូលលោកតាដំបងក្រញូង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល
នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត
និងដោយមានការសហការចូលរួមពីមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត
និងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងផងដែរ។
ឯកឧត្តម ព្រួញ រិទ្ធថា បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការនេះដែរ ក៏មានការអប់រំផ្សព្វផ្សាយ រួមទាំងធ្វើការណែនាំដល់អ្នកប្រើប្រាស់យានយន្ត ជាពិសេសអ្នកបើកបរទោចក្រយានយន្តឱ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយក៏មានការសួរ និងឆ្លើយសំណួរដើម្បីទទួលបានមួកសុវត្ថិភាពជារង្វាន់ ពិសេសគោលបំណងគឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវអោយមានការប្រុងប្រយ័ត្ននៅមុនពេលឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ ៕
ដោយ ៖ សាលី






