បាត់ដំបង ៖ អគ្គិភ័យបានឆាបឆេះផ្ទះ០១ខ្នង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល
១៦និង៥០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិអូរកណ្ដោល
ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ករណីអគ្គីភ័យកើតឡើងខាងលើនេះបណ្តាលអោយឆេះផ្ទះ០១ខ្នង
ទំហំ ១២ម៉ែត្រ X ២០ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី
ជញ្ជាំងឥដ្ឋលាយឈើ និងដែក(ឆេះទាំងស្រុង) រួមជាមួយសម្ភារៈមាន: ,គ្រែដេក០៥គ្រឿង ,សាឡុងឈើបេងអង្គុយ០៣ឈុត ,តុឈើប្រវែង០៤ម៉ែត្រ០២សន្លឹក ,ម៉ូតូធំ(ត្រៃ)០១គ្រឿង
,ឈើគ្រឿងប្រវែង០៨ ម៉ែត្រ៣០សន្លឹក ,សម្ភារៈផ្ទះបាយ
មួយចំនួនធំ ,ទូទឹកកកចំនួន០១គ្រឿង
,សំលៀកបំពាក់មួយចំនួនធំ ,លុយខ្មែរ៥០ម៉ឺន ,ខ្សែកមាសទម្ងន់០២ជី០១ខ្សែ ,ខ្សែដៃផ្លាកទីនទម្ងន់០៣ជី០១ខ្សែ ,ប្រេងម៉ាស៊ុត២៧ពីដុង
,គ្រឿងបន្លាស់ម៉ាស៊ីនច្រូតមួយចំនួនធំ ,ឯកសារប្លង់ដី សៀវភៅគ្រួសារសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍មួយចំនួនធំ
សរុបជាទឹកប្រាក់អស់ប្រហែល ១៦០លានរៀល ដែលមានម្ចាស់ឈ្មោះ ផុន ស៊ីភូ ភេទប្រុស
អាយុ៣២ឆ្នាំ មុខរបរនគរបាល មានទីលំនៅចំណុចកើតហេតុខាងលើ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំពៅលូនចំនួន ០៣ រថយន្ត មូលហេតុសង្ស័យឆ្លងចរន្តភ្លើងក៏បណ្តាលអោយឆេះប្រេងម៉ាស៊ុតដែលដាក់ស្តុកទុកនៅក្នុងផ្ទះ ៕
ដោយ ៖ សាលី


