ពលរដ្ឋរាប់សិបនាក់ មកប្រមូលផ្តុំគ្នានៅមុខសាលាក្រុងបាត់ដំបង ក្រោយរដ្ឋបាលក្រុងចេញលិខិតជូនដំណឹងឲ្យរុះរើ សំណង់ សំយ៉ាប ស្លាកយីហោ តូប រាន ដើម្បីស្ថាបនាពង្រីកផ្លូវ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ពលរដ្ឋរាប់សិបនាក់ មកប្រមូលផ្តុំគ្នានៅមុខសាលាក្រុងបាត់ដំបង ក្រោយរដ្ឋបាលក្រុងចេញលិខិតជូនដំណឹងឲ្យរុះរើ សំណង់ សំយ៉ាប ស្លាកយីហោ តូប រាន ដើម្បីស្ថាបនាពង្រីកផ្លូវ

 

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋប្រមាណជាង ៧០នាក់ មកពីសង្កាត់ទួលតាឯក និងសង្កាត់អូរចារ ក្រុងបាត់ដំបង បានមកប្រមូលផ្តុំគ្នានៅមុខសាលាក្រុងបាត់ដំបង ក្រោយរដ្ឋបាលក្រុងចេញលិខិតជូនដំណឹងឲ្យពួកគាត់ដែលរស់នៅអមសងខាងផ្លូវលេខ៤ ចាប់ពីចំណុចរង្វង់មូលព្រះនរាយណ៍ រហូតទៅដល់ចំណុចស្តុបពេទ្យពរពី រុះរើ សំណង់ សំយ៉ាប ស្លាកយីហោ តូប រាន និងដាក់អីវ៉ាន់លក់ដូររំលោភមកលើចំណីផ្លូវរបស់រដ្ឋ ដើម្បីស្ថាបនាពង្រីកផ្លូវ។

ប្រជាពលរដ្ឋបានលើកឡើងប្រហាក់ប្រហែលគ្នាថា ការដែលពួកគាត់លើកគ្នាមកប្រមូលផ្តុំនៅមុខសាលាក្រុងនាពេលនេះ គោលបំណងគឺដើម្បីស្នើសុំឲ្យ រាជរដ្ឋាភិបាល ជាពិសេសលោកអភិបាលក្រុង ជួយកុំឲ្យរុះរើផ្ទះរបស់ពួកគាត់ដែលរស់នៅជាង៤០ឆ្នាំមកហើយ និងសូមឱ្យលោកអភិបាលក្រុងជួយសម្របសម្រួលការស្ថាបនាពង្រីកផ្លូវលេខ៤ក្រុង ដោយកាត់បន្ថយជំរៅនៃការស្ថាបនាផ្លូវត្រឹម០៣ម៉ែត្រពីបេតុង។

ជាកិច្ចឆ្លើយតបលោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង បានឲ្យតំណាងប្រជាពលរដ្ឋចំនួន ០៤នាក់ ចូលជួបដើម្បីរកដំណោះស្រាយ ដោយលោកអភិបាលក្រុងឲ្យប្រជាពលរដ្ឋខាងលើបន្តការលក់ដូរ រកស៊ីជាធម្មតា ដោយឲ្យរំសាយទៅលំនៅដ្ឋានរៀងៗខ្លួនសិនរង់ចាំលោករាយការណ៍សុំគោលការណ៍ទៅថ្នាក់លើបន្ត និងជូនដំណឹងការចុះរុះរើនៅពេលក្រោយ ៕









ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post