បុរសម្នាក់បានស្លាប់និង០៧នាក់ រងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

បុរសម្នាក់បានស្លាប់និង០៧នាក់ រងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត

 


បាត់ដំបង ៖ យ៉ាងហោចណាស់បុរសជនជាតិខ្មែរម្នាក់បានស្លាប់ភ្លាមៗ និងបុរសខ្មែរចិន០៧នាក់ផ្សេងទៀតរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកគូថរថយន្តនៅវេលាម៉ោង ០៨និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវហៃវ៉េ ស្ថិតក្នុងក្រុមទី១៤ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ធំ.3A-1472 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង ចំណែករថយន្តមួយគ្រឿងទៀតម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ.2CF-0607 បើកបរដោយបុរសជនជាតិខ្មែរម្នាក់ និងអ្នករួមដំណើរជាបុរសជនជាតិខ្មែរ០២នាក់និងចិន០៥នាក់ ក្នុងល្បឿនយ៉ាងលឿនបានជ្រុលមកបុកពីក្រោយរថយន្តដឹកទំនិញពីក្រោយពេញទំហឹង បណ្តាលអោយបុរសជនជាតិខ្មែរម្នាក់បានស្លាប់ភ្លាមៗ និងបុរសខ្មែរចិន០៧នាក់ផ្សេងទៀតរងរបួសធ្ងន់ ចំណែករថយន្តខូចខាតយ៉ាងដំណំ។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងបានវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកសពត្រូវបានដឹកយកទៅកម្កល់ទុកនៅវត្តបច្ឆា ក្នុងក្រុងបាត់ដំបង ៕





ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post