ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្តបន្ទាយមានជ័យ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្តបន្ទាយមានជ័យ

 បន្ទាយមានជ័យ ៖ គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្តបន្ទាយមានជ័យបានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់ខ្លួន ប្រារព្ធ ធ្វើ ឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណអភិបាលខេត្ត ព្រមទាំងមានអញ្ជេីញចូលរួមលោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក) អភិបាលរងខេត្តទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ មន្ទីរ អង្គភាព អង្គការ ដៃគូ រដ្ឋបាលក្រុងស្រុក មេឃុំ-ចៅសង្កាត់ ប្រមាណជាង២០០នាក់ ធ្វេីឡេីងរយៈពេលមួយព្រឹកនាសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ។

លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក) ក្នុងឆ្នាំ២០២៥ គ.ក.ស.កខេត្ត បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវចំពោះប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ទៅតាមផែនការដែលបានអនុម័ត ហើយក៏បានពុះពារក្នុងការចូលរួមដោះស្រាយរាល់បញ្ហាដែលបានកើតមានឡើងនៅក្នុងមូលដ្ឋាន។ ទិសដៅបន្តឆ្នាំ២០២៦ គ.ក.ស.ក ខេត្ត នឹងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីធ្វើការ ដោះស្រាយរាល់បញ្ហាដែលកើតមានលើស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ។

មានប្រសាសន៍ បើកកិច្ចប្រជុំឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេ ត្ត មានប្រសាសន៍ ថា ការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ/អង្គភាព និងអង្គការដៃគូទាំងអស់នាពេលកន្លងមក និងតទៅមុខគឺពិតជាមានសារៈសំខាន់បំផុត។ ជាមួយគ្នានោះ ឯកឧត្ដម អភិបាល ខេត្ត ក៏ណែនាំដល់គ្រប់តួអង្គពាក់ព័ន្ធ និងអង្គការដៃគូរទាំងអស់យកចិត្តទុកដាក់ក្នុងការតាមដាន និងស្តាប់ដើម្បីបានជាបទពិសោធន៍ធ្វើការផ្លាស់ប្តូរនូវរបៀបរបបធ្វើការងារទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។

ក្នុងនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានធ្វើការក្រេីនរំលឹករដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ យកចិត្តទុកដាក់ក្នុងការធ្វើរវិភាជនូវកញ្ចប់ថវិកាដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារក្រុងស្រុក និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ-សង្កាត់ ដើម្បីមានលទ្ធភាព ឬធនធានសម្រាប់អនុវត្តតួនាទីភារកិច្ច របស់ខ្លួនឱ្យបានកាន់តែសកម្ម និងរលូន ជាពិសេស គឺដើម្បីពង្រឹងសមត្ថភាពស្ត្រី ក៏ដូចជាលើកកម្ពស់ស្ត្រីឱ្យមានសិទ្ធិ ឬអំណាចកាន់តែពេញលេញក្នុងការធ្វើសេចក្តីសម្រេចចិត្តព្រោះថា ស្ត្រីជាមាតានៃពិភពលោក ស្ត្រីជាឆ្អឹង ខ្នងនៃប្រទេសជាតិ។ល។ លើសពីនេះទៀតក៏ត្រូវតែយកចិត្តទុកដាក់ក្នុងស្មារតីបុរសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការគិតគូដល់បងប្អូនជនភៀសសឹកជាស្ត្រី និងកុមារ ដែលបាននិងកំពុងទទួលរងគ្រោះ ឬសម្ពាធខាងផ្នែក ស្មារតី សេដ្ឋកិច្ច សិទ្ធិ និងតម្រូវការចាំបាច់នានាជាច្រើនទៀតផង៕











Post a Comment (0)
Previous Post Next Post