ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៦
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ខ្មែរពិត (www.sapormeankhmerpit.com.kh) ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៦


ភ្នំពេញ៖
ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៦។

សារលិខិតគោរពជូនពររបស់ឯកឧត្តម ប៉ែន វិបុល មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងនាមរូបខ្ញុំផ្ទាល់ និងភរិយា ព្រមទាំងសហការី សូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាទីបំផុត គោរពជូនពរជ័យ សិរីមង្គល បវរមហាប្រសើរជូនសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៦ ដែលនឹងឈាងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ សូមបានសមប្រកបដោយ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ និងមានជន្មាយុយឺនយូរ។

ក្នុងឱកាសដ៏មានតម្លៃយ៉ាងឧត្តុងឧត្តមនេះ យើងខ្ញុំ សូមគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី បាននាំមកនូវភាពជោគជ័យ ដ៏ត្រចះត្រចង់ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ និងបំពេញបាននូវបេសកកម្មធំៗ សមិទ្ធផលជាច្រើនគួរជាទីមោទនៈ ជាមួយនឹងការសាទរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងបានលើកតម្កើងមុខមាត់កម្ពុជាខ្ពស់ត្រដែតនៅលើឆាក អន្តរជាតិ ជាពិសេសសម្តេចតែងនៅរួមសុខរួមទុក្ខជាមួយកងទ័ព និងប្រជាជននៅពេលប្រទេសជាតិមានបញ្ហា នៃការឈ្លានពានពីប្រទេសជិតខាងជាដើម ដោយមិនទុកឱ្យកងទ័ព និងប្រជាជនយើងឯកានោះឡើយ។

ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានេះ យើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ» ៕

Post a Comment (0)
Previous Post Next Post