អាជ្ញាធរស្រុកត្បែងមានជ័យ ៖ ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អាជ្ញាធរស្រុកត្បែងមានជ័យ ៖ ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ

ព្រះវិហារ ៖ ហ្វូងដំរីព្រៃប្រមាណជា៦ក្បាល បានរត់ចេញពីតំបន់ព្រៃព្រះរកា ចូលក្នុងភូមិឋានរបស់ពលរដ្ឋ ហើយបានជាន់ពលរដ្ឋរបួស២នាក់ និងបំផ្លាញទ្រព្យសម្បត្តិ ព្រមទាំងផលដំណាំ របស់ពួកគាត់នៅចំណុចភូមិពោធិ៍ខៀន ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

 

លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះថា អាជ្ញាធរពាក់ព័ន្ធនៃស្រុកត្បែងមានជ័យ ដែលដឹកនាំដោយលោកហុក សុផល អភិបាលរងខេត្តព្រះវិហារ ដឹកនាំរៀបចំធ្វើពិធី បញ្ជាន់អារក្ខ និងថ្វាយភ្លេង បែបទំនៀមទំលាប់ប្រពៃណីតំណពីដូនតា ដើម្បីចង់ដឹងមូលហេតុអ្វី បានជាហ្វូងសត្វដំរីព្រៃមកចូលក្នុងភូមិដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋបង្កការភ័យខ្លាច ស្ថិតនៅភូមិ ពោធិខឿន ឃុំពោធិ ស្រុកត្បែងមានជ័យ។

 

លោកបន្តថា នៅអំឡុងថ្ងៃទី១៥ខែសីហាឆ្នាំ២០២៦មានហ្វូងដំរីបានចូលរុករានផ្ទះសម្បែងក៏ដូចជាដំណាំរបស់កសិករក្នុងភូមិពោធិ៍ខៀន ឃុំពោធិ ស្រុកត្បែងមានជ័យ ហើយបានជាន់ពលរដ្ឋរបួសចំនួន២នាក់ បំផ្លាញផលដំណាំ និងខ្ទមរបស់ពលរដ្ឋ។

 

លោក ឃីន រស្មី បន្ថែមថា អាជ្ញាធរពាក់ព័ន្ធប្រមាណជា៤០នាក់ មានប្រជាការពារភូមិ នគរបាល អាវុធហត្ថ យោធា បានរួមគ្នាចុះទៅភូមិសាស្ត្រខាងលើ ដើម្បីរកវិធីគៀងដំរីទាំងនោះឲ្យចូលព្រៃវិញផងដែរ។

 

លោកអភិបាលស្រុកបញ្ជាក់ទៀតថា មូលហេតុនៃការចាកចេញពីក្នុងព្រៃរបស់ហ្វូងដំរីទាំងនេះ គឺអាចមកពីកង្វះស្បៀងអាហារទើបពួកគេដើរស្វែងរកស្បៀងរហូតដល់ចូលក្នុងភូមិរបស់អ្នកស្រុក ៕











ដោយ ៖ រ៉ាស៊ី


Post a Comment (0)
Previous Post Next Post