ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ១៦នាក់ ទៅតុលាការពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងកាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ១៦នាក់ ទៅតុលាការពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងកាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ចំនួន១៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន, កាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ។

 

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា កាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវឡើងសកលវិទ្យាល័យ UME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន១៦នាក់ ១-ឈ្មោះ នឹម បូនី ភេទប្រុស អាយុ៣២ឆ្នាំ (ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ យ៉ុង ដានិត ហៅតេវ ភេទប្រុស អាយុ១៦ឆ្នាំ (ប្រើប្រាស់), ៣-ឈ្មោះ ហឿង ហឿន ភេទប្រុស អាយុ៤០ឆ្នាំ (ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់), ៤-ឈ្មោះ ម៉ៅ មករា ហៅឆែ អាយុ២៣ឆ្នាំ (ប្រើប្រាស់), ៥-ឈ្មោះ រ៉ើន មករា ភេទប្រុស អាយុ២២ឆ្នាំ (ប្រើប្រាស់), ៦-ឈ្មោះ សេង លីនដា ហៅអាដា ភេទស្រី អាយុ២៩ឆ្នាំ (ប្រើប្រាស់), ៧-ឈ្មោះ ហង្ស សុខផារ៉ា ហៅអាលីហ្សា ភេទប្រុស អាយុ២៥ឆ្នាំ (ប្រើប្រាស់), ៨-ឈ្មោះ សោម ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ (រក្សាទុក និងប្រើប្រាស់), ៩-ឈ្មោះ អ៊ុក អាន ភេទប្រុស អាយុ៤៦ឆ្នាំ (ជួញដូរ និងប្រើប្រាស់, កាន់កាប់អាវុធ), ១០-ឈ្មោះ ឃិន សុខេង ភេទប្រុស អាយុ៤១ឆ្នាំ (ប្រើប្រាស់), ១១-ឈ្មោះ ស៊ុន សុខារីនី ភេទស្រី អាយុ៤៥ឆ្នាំ (ប្រើប្រាស់), ១២-ឈ្មោះ សេង បារាំង ភេទប្រុស អាយុ៣៥ឆ្នាំ (ជួញដូរ និងប្រើប្រាស់), ១៣-ឈ្មោះ ហឿន ស៊ីណាត ហៅហុយ ភេទប្រុស អាយុ២៦ឆ្នាំ (ប្រើប្រាស់), ១៤-ឈ្មោះ ភាព សុផាន់រ៉ា ភេទប្រុស អាយុ២១ឆ្នាំ (រក្សាទុក និងប្រើប្រាស់), ១៥-ឈ្មោះ ហុង គឹមសុង ភេទប្រុស អាយុ១៨ឆ្នាំ (ប្រើប្រាស់), ១៦-ឈ្មោះ គឿន គឹមហាន ភេទប្រុស អាយុ៣៧ឆ្នាំ (រក្សាទុក និងប្រើប្រាស់) ។

 

ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ១២កូនថង់កិប ទម្ងន់ ២០,៧៤ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០១កូនថង់កិប ស្មើនឹង ០៦គ្រាប់ ទម្ងន់ ១ក្រាម, ម៉ូតូចំនួន ០៦គ្រឿង,ទូរស័ព្ទ ចំនួន ០៩គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន០២សន្លឹក, កាំភ្លើងស្នប់កែច្នៃ ចំនួន០៣ដើម, កាំបិតស្នៀត ចំនួន០១ដើម រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

 

លោកបន្តថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរួចមក ជនសង្ស័យទាំង១៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅលាសាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕








Post a Comment (0)
Previous Post Next Post